រតនគិរី៖ នារសៀលថ្ងៃសៅរ៍ ០៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ កងកម្លាំង និងប្រគល់អំណោយ គ្រឿងឧបភោគ បរិភោគ ជូនកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែន យោធាការពារព្រំដែន និងមន្ដ្រីឧទ្យានជាតិនៃមន្ទីរបរិស្ថាន នៅចំនុចវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣។
ការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អភិបាលរងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនរូបទៀត។
ឯកឧត្ដម ជៀង អំ បានថ្លែងនូវការកោតសរសើរចំពោះសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទីក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយភាគីវៀតណាម ក្នុងការសម្របសម្រួលលើការដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន បញ្ចៀសបាននូវការកកស្ទះ ជាមួយនិងការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលបានយ៉ាងល្អប្រសើរ។
ឯកឧត្ដម ក៏បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ រក្សាគម្លាត ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ និងត្រូវអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ !!៣កុំ!!ទាំងអស់គ្នា។
សូមបញ្ជាក់ថាអំណោយ គ្រឿងឧបភោគ បរិភោគ ដែលកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែន និងយោធាការពារព្រំដែន និងមន្ដ្រីឧទ្យានជាតិនៃមន្ទីរបរិស្ថាន ទទួលបាននៅពេលនេះរួមមាន ៖
- វរ:នគរបាលលេខ៦២៣ និងវរ:នគរបាលលេខ២០៣ ទទួលបាន អង្ករ ៦០០គីឡូក្រាម , មី៦០កេស , ជែលលាងដៃ ៦០ដប, ត្រីខ១៣កេស, ម៉ាស០១កេស, អំបិល១០០គីឡូក្រាម និងថវិកាមួយចំនួនទៀត។
- វរ:យោធាការពារព្រំដែនទទួលបាន អង្ករ៨០០គីឡូក្រាម , មី៨០កេស, ជែលលាងដៃ៨០ដប, ត្រីខ១៤កេស, ម៉ាស០១កេស , អំបិល១០០គីឡូក្រាម និងថវិកាមួយចំនួនទៀត។
- មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានទទួលបាន អង្ករ៥០០គីឡូក្រាម , មី៥០កេស, ជែលលាងដៃ៥០ដប, ត្រីខ១០កេស, ម៉ាស០១កេស, អំបិល៥០គីឡូក្រាម និងថវិកាមួយចំនួនទៀតផងដែរ៕ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី
0 Reviews:
Post a Comment