ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដល់មន្ទីរ អង្គភាពទាំងអស់ និងសប្បុរសជន ដែលបាននាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅពេលនេះ។ ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលាក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះ និងបន្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។
អំណោយទាំងនោះរួមមាន៖ ទី១.សាខាពន្ធដាខេត្តកណ្តាល ថវិកាចំនួន ២លានរៀល។ ទី២.មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ថវិកាចំនួន ២.០០០ដុល្លារអាម៉េរិក ។ ទី៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ថវិកាចំនួន ១.៥០០ដុល្លារអាម៉េរិក ។ ទី៤.រដ្ឋបាលព្រៃឈើកណ្ដាល ថវិកាចំនួន ១.០០០ដុល្លារអាម៉េរិក ។ ទី៥. រដ្ឋបាលជលផលកណ្ដាល ថវិកាចំនួន ១.០០០ដុល្លារអាម៉េរិក ។ ទី៦.មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាល ថវិកាចំនួន ២លាន ៤សែនរៀល។ ទី៧.មន្ទីរមុខងារសាធារណៈខេត្តកណ្ដាល ថវិកាចំនួន ២ លាន ៤សែនរៀល។ ទី៨.លោកឧញ៉ា សុខ ស្រស់ ថវិកាចំនួន ៣.០០០ដុល្លារអាម៉េរិក ។ ទី៩.ឯកឧត្ដម អ៊ុក ដាមរី ថវិកាចំនួន ២លានរៀល៕
(ប្រភពៈ រដ្ឋបាលខេត្តកណ្តាល)
0 Reviews:
Post a Comment