កណ្ដាល: ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅថ្ងៃ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមប្រព័ន្ធ Video Conference (Zoom Meeting)។
កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងពេលដែលខេត្តកណ្តាល កំពុងមានការផ្ទះជំងឺកូវីដ-១៩យ៉ាងច្រើន ដែល ពេល នេះ ក្នុងខេត្តកណ្ដាល មានអ្នកកំពុងសម្រាកព្យបាលជំងឺកូវីដ-១៩នៅជាច្រើននាក់ តាមមណ្ឌលសុខភាពនានារួមមាន៖ នៅស្រុកកៀនស្វាយចំនួន៤២នាក់ ជាសះស្បើយ ០៦នាក់ ស្រុកអង្គស្នួល ចំនួន៩២៦នាក់ ជាសះស្បើយ៨១នាក់ ស្រុកមុខកំពូល ចំនួន៣៧នាក់ ស្រុកខ្សាច់កណ្ដាល ចំនួន២១នាក់ លាប់០៣នាក់ ស្រុកពញាឮ ចំនួន៣៧នាក់ និងនៅមណ្ឌលឈូងលៀប ក្នុងស្រុកស្អាង ចំនួន១១៥នាក់។
កិច្ចប្រជុំនេះក្នុងគោលបំណងពិនិត្យ ពិភាក្សាអំពីរបាយការណ៍ប្រតិបត្តិប្រចាំខែ នៃជំងឺកូវីដ-១៩ និងទិសដៅក្រោយពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ៕
(ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល)
0 Reviews:
Post a Comment