ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, April 27, 2021

លោក ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យ និងមណ្ឌលចំនួន៥ ស្មើនឹង៤៣០០គ្រែ ត្រូវបានរៀបចំរួចរាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល

អ្នកទស្សនា: Views

 


 (ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានអះអាងថា ក្នុងបេសកកម្ម ៥១ថ្ងៃមកនេះ មន្ទីរពេទ្យ និងមណ្ឌលចំនួន៥ ស្មើនឹង ៤៣០០គ្រែ ត្រូវបានរៀបចំរួចរាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន ៥ នោះមាន the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩ កោះពេជ្រ ទី១ និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ)។

លោកបានថ្លែងអរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ហើយអះអាងថា «បើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ»

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ឱ្យបានឆាប់រហ័ស។

ការររៀបចំមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា នៅក្នុងសហគមន៍។

គិតត្រឹមម៉ោង៧ព្រឹក ម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១០,៥៥៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០,០០៥នាក់, អ្នកជាសះស្បើយចំនួន ៣,៥៧៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៨៩២នាក់, អ្នកស្លាប់ចំនួន ៧៩នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕

0 Reviews:

Post a Comment